1.ការទទួលពត៌មានបុគ្គល
សាលាយើងទទួលពត៌មានបុគ្គលដោយត្រឹមត្រូវនិងស្របច្បាប់។
2.ការប្រើប្រាស់ពត៌មានបុគ្គល
សាលាយើងប្រើប្រាស់ពត៌មានបុគ្គលតែក្នុងករណីកំណត់ដើម្បីសំរេចគោលដៅមួយ។
បើមានការប្រើប្រាស់ខុសពីករណីដូចខាងក្រោម គឺត្រូវការការយល់ព្រមពីម្ចាស់ខ្លួនជាមុនសិន។
(1) ការសួរសំណួរ ការគិតប្រាក់ ការឆ្លើយសំណួរ
(2) ការផ្ញើរវត្ថុដែលបានស្នើ
(3) ពត៌មានពីសិក្ខាសាលា សេវកម្មផ្សេងៗ
3.ការរក្សាទុកពត៌មានបុគ្គល
សាលាយើងប្រើវិធានការចាំបាច់ដើម្បី ការពារពត៌មានបុគ្គល កុំអោយបាត់បង់ ឬបែកធ្លាយដោយប្រការណាមួយ។
4.ការប្រគល់ពត៌មានបុគ្គលអោយប្រើបន្ត
ក្នុងករណីដែលសាលាយើងប្រគល់ពត៌មានបុគ្គលអោយទៅជនទីបីប្រើប្រាស់បន្ត យើងស្រាវជ្រាវនិងតាមដានជនទីបីនោះ ថាអាចរក្សាពត៌មានបុគ្គលនោះបានឬអត់។
5.ការប្រគល់ពត៌មានបុគ្គលអោយជនទីបី
សាលាយើងនឹងមិនប្រគល់ពត៌មានបុគ្គលអោយទៅជនទីបីណាឡើយ លុះត្រាតែមានការយល់ព្រមពីម្ចាស់ខ្លួន និងករណីដែលមានចែងក្នុងច្បាប់។
6.ការបង្ហាញពត៌មានបុគ្គល ការកែប្រែ
បើសិនជាម្ចាស់ខ្លួនស្នើសុំអោយបង្ហាញពត៌មានបុគ្គល យើងនឹងបង្ហាញតែក្នុងករណីដែលអាចបញ្ជាក់អត្តសញ្ញាណជននោះបានតែប៉ុណ្ណោះ។
បើសិនជាម្ចាស់ខ្លួនស្នើសុំអោយកែប្រែ ថែមថយ ពត៌មានបុគ្គល យើងនឹងធ្វើតែក្នុងករណីដែលអាចបញ្ជាក់អត្តសញ្ញាណជននោះបានតែប៉ុណ្ណោះ។
បើមានចំងល់ទាក់ទងនឹងការប្រើប្រាស់ពត៌មានបុគ្គល សូមទំនាក់ទំនងតាមអាស័យដ្ធានដូចខាងក្រោម។
សាលាភាសាជប៉ុននីស្សេ
E-mail:nagoyakou@nissei-nagoya.biz
ទូរសព្ទ : 052-721-5577 (ចន្ទ~សុក្រ 9:00~17:00)
7.រចនាសម្ព័ន្ធ
សាលាយើងក្នុងនាមជាអ្នកទទួលខុសត្រូវលើពត៌មានបុគ្គលនេះ នឹងខិតខំគ្រប់គ្រង និងធ្វើអោយកាន់តែប្រសើរទៅ។
8.ការផ្លាស់ប្ដូរគោលការណ៏
ខ្លឹមសារនៃគោលការណ៏នេះអាចមានការផ្លាស់ប្ដូរ។
បន្ទាប់ពីប្ដូររួច និងមានប្រសិទ្ធិភាពចាប់ពីបានដាក់នៅលើទំព័រនេះ លើកលែងតែសាលាយើងកំណត់ផ្សេងទៀត។
052-721-5577 | |
nagoyakou@nissei-nagoya.biz |